khaodee khaodee Author
Title: The Power of Love
Author: khaodee
Rating 5 of 5 Des:
loading... មិនធម្មតា! រ៉េត ស៊ូហ្សាណា បង្ហើរសំនៀងជាភាសាខ្មែរ ធ្វើឲ្យអ្នកគាំទ្រ លង់ចិត្តស្តូក មិនចាញ់បទបរទេសឡើយ (មានវីដេអូ) ភ្នំពេញ៖...
loading...

មិនធម្មតា! រ៉េត ស៊ូហ្សាណា បង្ហើរសំនៀងជាភាសាខ្មែរ ធ្វើឲ្យអ្នកគាំទ្រ លង់ចិត្តស្តូក មិនចាញ់បទបរទេសឡើយ (មានវីដេអូ)

ភ្នំពេញ៖ បេក្ខភាព «The Voice Cambodia Season 2» កញ្ញា រ៉េត ស៊ូហ្សាណា ក្រោយពីបានជាប់ Blind Auditions ក្រោមការបកស្រាយចម្រៀង ជាភាសាបរទេស “The Power of Love” ដែលធ្វើឲ្យ Coach និងទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍រួចមក កាលពីពេលថ្មីៗនេះ មានវីដេអូមួយ កាន់តែធ្វើឲ្យរូបនាងមានប្រជាប្រិយភាពទ្វេដង។
តួយ៉ាងប្រិយមិត្តជាច្រើន ធ្លាប់តែបានឃើញនាង បកស្រាយតែបទចម្រៀងជាភាសាបរទេសក្នុងកម្មវិធីTheVoice ប៉ុណ្ណោះ តែពេលនេះមានការចាប់អារម្មណ៍ពីប្រិយមិត្ត ជាពិសេសអ្នកនិយមលេងបណ្តាញសង្គម លង់ចិត្ត និងមានភាពជឿជាក់បន្ថែមទៅលើសមត្ថភាពរបស់នាង ដោយរូបនាងបានបកស្រាយចម្រៀងជាភាសាខ្មែរ យ៉ាងពិរោះរណ្តំ មិនចាញ់បទចម្រៀងភាសាបរទេសឡើយ និងត្រូវបានគេថតបង្ហោះទទួលបានការគាំទ្រយ៉ាងច្រើន និងមានការចែករំលែកព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុកផងដែរ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅ ប្រិយមិត្តមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុក ក៏ធ្លាប់បានធ្វើការរិះគន់ លើនាង (ហ្សាណា) ថាគ្រាន់តែជាបេក្ខនារីម្នាក់ដែល អាចច្រៀងបានត្រឹមតែបទបរទេសប៉ុណ្ណោះ ចំណែកបទជាភាសាជាតិ (ខ្មែរ) វិញ ប្រហែលជាបកស្រាយមិនកើតទេ។
ទស្សនៈយល់ឃើញខាងលើនេះ បែរជាផ្ទុយស្រឡះពីការគិតទៅវិញ ក្រោយពីរូបនាង បានលេចចេញក្នុងវីដេអូឃ្លីបមួយ ដែលបកស្រាយជាភាសាខ្មែរ ដែលរិតតែធ្វើឲ្យអ្នកដែលតែងតែគាំទ្រលើរូបនាង បាក់ចិត្ត សរសើរមិនដាច់ពីមាត់ថា ពិតជាពិរោះមិនចាញ់បទជាភាសាបរទេសឡើយ។ បទចម្រៀងនោះដែរ មានចំណងជើងថា «អ្នកស្មោះនឹកអ្នកក្បត់» ច្រៀងដោយ កញ្ញា ឳក សុគន្ធកញ្ញា ហើយត្រូវបាន Cover ដោយ រ៉េត ស៊ូហ្សាណា ៕

About Author

Advertisement

Post a Comment

 
Top